Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជាជនជាតិ ចិនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់កាំភ្លើង នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ HAN CHONG ភេទប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧ បាញ់០១គ្រាប់)។
២-ឈ្មោះ LIU YONGJIE ភេទ ប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧)។
៣-ឈ្មោះ ZHU DACHUN ភេទ ប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយ)។
៤-ឈ្មោះ DENG TIAN MING ហៅ អឺម៉ ភេទប្រុស ជនជាតិ ចិន (ជនដៃដល់យកកាំបិត/ចាក់លើឈ្មោះ HAN CHONG )។
៥-ឈ្មោះ LI ZIYUAN ភេទ ប្រុស ជនជាតិ ចិន។

វត្ថុតាងចាប់យក៖ គ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់, ការ៉ុង ពណ៌ ស ចំនួន ០១, អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៣ គ្រាប់(ជ័រ), អាវុធវែង ម៉ាក AK៤៧ ចំនួន ០២ ដើម, គ្រាប់អាវុធវែងនិងខ្លី សរុបចំនួន ៥៩ គ្រាប់, ខោជើងខ្លី ចំនួន ០១, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២AC-៧២១០, រថយន្តម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២៣០៤ ចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×