Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ ២សប្តាហ៍ សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណី និងឃាត់ខ្លួនមនុស្សជាង៦០នាក់

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសជិត២០ករណី និងឃាត់ខ្លួនមនុស្សបានជាង៦០នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាន ភាគច្រើនត្រូវបញ្ជូនទៅពន្ធនាគារ ពោលគឺដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធី ស្របតាមអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថាករណីក្មេងទំនើងដែលបង្ក្រាបបាននេះ មាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ កណ្តាល បាត់ដំបង ពោធិ៍សាត់ ក្រចេះ ខេត្តកំពត សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ចាម ព្រះសីហនុ និងខេត្តតាកែវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×