Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកបាទី បំបែកសំបុកចោរប្លន់ម៉ូតូយ៉ាងសកម្មមួយក្រុម កន្លងមកបានធ្វើសកម្មភាពពាក់ពន្ឋ័ច្រើនខេត្ត

តាកែវ៖ ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្ម ចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ទោ ម៉ែន លី និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា ក្រោយក្រុមចោរទាំងនេះបានធ្វើសកម្មភាពលួចនិងប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនករណី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះជនសង្ស័យ បានចូលបន្លំលួចម៉ូតូមួយ គ្រឿងរបស់កម្មកររោងចក្រផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ០០ នាទី បានសម្រេច នឹងធ្វើសកម្មភាពលួចនឹងប្លន់យ៉ាងសកម្មនៅខេត្ដចំនួន៣ និងក្រុង១ រួមមានខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ និងក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ក្រុមចោលួច ចោប្លន់ និងក្រុមទទួលទិញផលចោរកម្មទាំងនេះត្រូវបានកម្លាំងនគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះហើយ នឹងបន្តរបញ្ជូនទៅសាលាតំបូងខេត្ដជាបន្តរទៀត ដើម្បីកាត់ទោសក្រុមចោទាំងនេះទៅតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×