ភ្នំពេញ ៖ ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថ កំពុងស្រាវជ្រាវក្តាប់មុខសញ្ញា សង្ឃឹមថា សមត្ថកិច្ចប្រមាញ់ក្រុមជនល្មើសទាំងនោះឲ្យខាងតែបាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី







