Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់ពន្ធ័នឹងការផ្អាកជំនួយ , ភារធារី នៃស្ថានទូតអាម៉េរិក អះអាងថា ពេលទទួលព័ត៌មានជាក់លាក់ ពីរដ្ឋាភិបាលអាមេរិកនោះ នឹងផ្តល់ដំណឹងមកអង្គភាពស៊ីម៉ាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី Bridgette Walker ភារធារី នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានិងអមដំណើរដោយលោក Mr. Jason Kalbfleisch អនុប្រធានស្តីទីស្ថានទូត វរសេនីយ៍ឯក Kyle Saltzman អនុពន្ធ័យោធា និងលោកស្រី Ms. Kelly Saltzman ទទួលបន្ទុកកិច្ចការនយោបាយ ។

ក្នុងជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការល្អរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ជាពិសេសលើវិស័យសកម្មភាពកំចាត់មីន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានជម្រាបគណៈប្រតិភូពីវឌ្ឍនភាពសម្រេចបានក៏ដូចផែនការយុទ្ធសាស្ត្រនៃវិស័យបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានជួយអង្គភាពស៊ីម៉ាក់ក្នុងការបង្កើនសមត្ថភាពនិងលទ្ធភាព នៅក្នងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា។

លោកស្រីក៏បានសំដែងនូវការអបអរសាទរ នូវសមិទ្ធិផលរបស់កម្ពុជាដែលសម្រេចបាន មិនត្រឹមតែបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជួយគាំទ្រ ដល់ប្រទេសមានបញ្ហាមីននៅលើពិភពលោកផងដែរ។

ក្នុងឱកាសនេះដែរ លោកស្រីក៏បានចូលរួមរំលែកទុក្ខចំពោះការពលីអ្នកឯកទេសបោសសម្អាតពីររូបក្នុងឧបទ្ទហេតុផ្ទុះមីនតោន កាលពីពាក់កណ្តាលខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។

ពាក់ពន្ធ័នឹងការផ្អាកជំនួយរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជា និងប៉ះពាល់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ផងនោះ លោកស្រីបានបញ្ជាក់ថា ករណីលោកស្រីទទួលបានព័ត៌មានជាក់លាក់ ពីរដ្ឋាភិបាលអាមេរិកនោះ នឹងផ្តល់ដំណឹងមកអង្គភាពស៊ីម៉ាក់។ លោកស្រីក៏បានសម្តែងនូវសុទិដ្ឋិនិយម អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×