Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន០២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ

ព្រះសីហនុ ៖ កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឲ្យដឹងថា ព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន០២គ្រឿង ឈ្មោះ INS SUJATA និងនាវា ICGS VEERA ដឹកនាំដោយវរនាវីទោ ARJUN SEKHAR មេបញ្ជាការនាវា INS SUJATA និងវរនាវីទោ RAMESH V.TALKE មេបញ្ជាការនាវា ICGS VEERA កងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ឥណ្ឌា)។

-លក្ខណៈបច្ចេកទេស នាវា INS SUJATA លេខP56
+ទម្ងន់ផ្ទុក ២២៦០ តោន
+បណ្ដោយ ១០២ ម៉ែត្រ
+ទទឹង ១១,៥ ម៉ែត្រ
+ជម្រៅទឹក ៥ ម៉ែត្រ
+ល្បឿន ១៥ knots
+មេបញ្ជាការនាវា វរនាវីទោ ARJUN SEKHAR
លក្ខណៈបច្ចេកទេស នាវា ICG VEERA លេខ35 ប្រភេទ OPV
+ទម្ងន់ផ្ទុក ៣០០០ តោន
+បណ្ដោយ ៩៩ ម៉ែត្រ
+ទទឹង ១៤,៩ ម៉ែត្រ
+ជម្រៅទឹក ៤,៧ ម៉ែត្រ
+ល្បឿន ២៦knots
+មេបញ្ជាការនាវា វរនាវីទោ RAMESH V.TALKE ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×