Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញ ចុះកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាស មករត់ចូលក្នុងបណ្តាញបំពង់ក្រោមដី

ភ្នំពេញ ៖ ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកគៀង ល័ក្ស អភិបាលខណ្ឌចំការមន នាព្រឹកថ្ងៃទី១២កុម្ភៈនេះបានដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើសកម្មភាព កាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញនៅលើផ្លូវលេខ៤៦៦និងវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង។

ឯកឧត្ដម ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមការងារដែលចុះមកកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក ខាងលើនេះធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឯក ឃុនដឿនអភិបាលរងរាជធានី ក៏បានណែនាំឱ្យដកបង្គោលភ្លើងនៅលើ ផ្លូវលេខ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាលនិងនៅមុខក្រសួងមហាផ្ទៃ ដោយសារបណ្តាញខ្សែកាប្លិអុបទិកយើងបានកាត់ទម្លាក់ហើយ។

ឯកឧត្ដមបន្តថា៖ ការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តនៅលើផ្លូវចំនួន៤០ខ្សែ ក្នុងនោះរួមមាន៖ ខ្សែទី១ (ផ្លូវលេខ ៤៦៦)ទី២ វិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ទី៣ ផ្លូវលេខ ៥៧ ទី៤ វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩)ទី៥ (ផ្លូវលេខ ២១៤)ទី៦វិថីឧកញ៉ាទេពផន (ផ្លូវលេខ ១៨២) ទី៧ (ផ្លូវលេខ ២១៧) (ផ្លូវលេខ២១៥)ទី៨ (ផ្លូវលេខ១៦៩)ទី៩-មហាវិថីសម្តេចមុនីរ៉េត និងមហាវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧)ទី១០ វិថីឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និងផ្លូវលេខ ២៧៣ទី១១ ផ្លូវលេខ ៥១៦ទី១២-ផ្លូវលេខ ៣១៥ទី១៣-ផ្លូវលេខ ៥៦៦ទី១៤-ផ្លូវលេខ ៥៩២ទី១៥-ផ្លូវលេខ ១៩៨៦ទី១៦កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩)ទី១៧-វិថីឧកញ៉ា នូ កន (ផ្លូវលេខ ១០៥)ទី១៨ ផ្លូវលេខ៤៨៨ ទី១៩ មហាវិថីសាធារណរដ្ឋប៉ូឡូញ និងវិថីសម្តេចព្រះមង្គល ទេព្វាចារ្យ អ៊ុម ស៊ុម (ផ្លូវលេខ១៦៣)ទី២០ ផ្លូវលេខ១១៣ទី២១ ផ្លូវលេខ៤៣២ ទី២២ ផ្លូវលេខ១៩៩ទី២៣ ផ្លូវលេខ៣១០ ទី២៤ ផ្លូវលេខ៣៦០ទី២៥ ផ្លូវលេខ៣៤៨ទី២៦ ផ្លូវលេខ៤៧ទី២៧ ផ្លូវលេខ៣៥៥ និងវិថី សម្តេច ប៉ែន នុត និងមហាវិថី សេនាប្រមុខគីមអ៊ីលស៊ុង (ផ្លូវលេខ២៨៩)ទី២៨ ផ្លូវលេខ៣៣៧ទី២៩ មហាវិថីចោមចៅទី៣០ ផ្លូវលេខ ១០០៣ទី៣១ វិថីឧកញ៉ា ម៉ុង ឫទ្ធី (ផ្លូវលេខ១៩២៨)ទី៣២ ផ្លូវជាតិលេខ៦ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញទី៣៣ ផ្លូវជាតិលេខ៥ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ទី៣៤ផ្លូវលេខ៥៩៨ ទី៣៥ផ្លូវជាតិលេខ១ ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញទី៣៦ផ្លូវជាតិលេខ២ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញទី៣៧ ផ្លូវលេខ៣៧១ទី៣៨ ផ្លូវលេខ៣៧១ (សឡា)ទី៣៩ផ្លូវជាតិលេខ៤ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញទី៤០មហាវិថីឈ្នះឈ្នះ (ផ្លូវទំនប៉កប់ស្រូវ)។

ប្រជាពលរដ្ឋចំនួន៤នាក់ រស់នៅនិងធ្វើអាជីវកម្មនៅលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ដែលទី១ មានលោកប៊ុន សី អាយុ៣៥ឆ្នាំ ទី២ លោកអេង វុត្ថា អាយុ៥៨ឆ្នាំ ទី៣ លោក មូល ម៉ាល័យ អាយុ៥៤ឆ្នាំនិងទី៤ លោកស្រីលឹម ផល្លា អាយុ២៨ឆ្នាំ បានលើកឡើងស្រដៀងគ្នាថា៖ ពួកគាត់ពិតជាសាទរ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកនេះ ដោយកន្លងមកបណ្តាញខ្សែកាប្លិអុបទិកតែងបង្កឱ្យមានអគ្គីភ័យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។បន្ថែមពីលើកនេះ ការកាត់បណ្តាញខ្សែកាប្លិអុបទិកនេះ វាក៏បានលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រងផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×