Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តត្បូងឃ្មុំបានសម្រេចដោះលែង អ្នកធ្វើកាំបិតលក់២នាក់ឲ្យនៅក្រៅឃុំ ក្រោមហេតុផល៤ចំណុច

ត្បូងឃ្មុំ ៖ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១០ ខែ កុម្ភៈ បានសម្រេចដោះលែងខ្មែរឥស្លាម២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងនគរបាលខេត្តបានឃាត់ខ្លួន ពាក់ព័ន្ធការធ្វើកាំបិតលក់ចែកចាយក្នុងគ្រួសារ។ ខ្មែរឥស្លាមទាំង២នាក់នេះ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រភពដដែលបន្តថាមានហេតុផល៤ចំណុច ដែលសម្រេចឲ្យតំណាងអយ្យការដោះលែងនោះ រួមមាន៖ ទី១៖ ការផលិតរបស់ពួកគាត់ដើម្បីលក់ដូរជាលក្ខណៈគ្រួសារបន្ដជំនាន់មកហើយ, ទី២៖ មិនទាន់មានព្យសនកម្មណាមួយកើតឡើងដោយសារការលក់ដូររបស់ពួកគាត់, ទី៣៖ ធ្វើកិច្ចសន្យាអប់រំណែនាំកុំឲ្យផលិតអាវុធបែបប្រហារប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងទី៤៖ បន្ដនីតិវិធីស្រាវជ្រាវ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារ HOT-LINE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ដែលបង្ហោះតាមបណ្តាញសង្គម Live Facebook -TikTok លក់កាំបិតដាវដែលជាអាវុធប្រហារ មួយកន្លែងនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្ស២នាក់
១-ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង)
២-ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង)
បានដកហូតវត្ថុតាងរួមមាន កាំបិត បុ័ងតោ ចំនួន៣ដើម ,កាំបិតស្នៀត ចំនួន៧ដើម ដាវវែងចំនួន៣ដើម ,ដាវខ្លីចំនួន៦ដើម , ពូថៅ ចំនួន២ដើម ,កាំបិតផ្គាក់ដងវែងចំនួន៣ដើម , កាំបិតផ្គាក់ដងខ្លីចំនួន១ដើម ,កាំបិតខ្វែវ ចំនួន២ដើម ,ស្រោមដាវធ្វើអំពីឈើចំនួន ៤ , ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១ ,ស្រាមកាំបិតធ្វើពីក្រណាត់ ចំនួន៣ ,ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×