រាជធានីភ្នំពេញ ៖ នាវិមានសន្តិភាព រសៀលថ្ងៃសុក្រ ទី៧ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា គឺការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតទៅលើការពង្រឹងសេវាសុខាភិបាលនៅថ្នាក់មូលដ្ឋានដែលមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាគោល ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









