Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ី សំណាង បានដឹកនាំកម្លាំងសមត្ថកិច្ច ឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង ចំនួន ៣៣៦៥ដើម នៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ បានឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង កាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង ៦អាងទឹក នៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×