Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធម្មការ ធ្វើកិច្ចសន្យា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវីវីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា៖ អ្នកស្រី អេន ចរិយា សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី ក្រោយការផ្សព្វផ្សាយវីដេអូ លោកតាលោកយាយមួយចំនួនថ្វាយបង្គំអ្នកស្រី អេន ចរិយា ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី នៅប្រាសាទអង្គរវត្ត អាជ្ញាធរខេត្តសៀមរាប និងមន្រ្តីក្រសួងធម្មការ និងសាសនា បានជួបដើម្បីធ្វើកិច្ចសន្យា។

តាមរយៈកិច្ចសន្យានៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត ធ្វើកិច្ចសន្យាមានដូចខាងក្រោម ៖ ១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ: ។ ២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី ។ ៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ។ ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់ និង៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×