Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈចង្អុលមុខសមត្ថកិច្ច ហើយបានដុតផ្ទះម្តាយក្មេក ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លូន

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈចង្អុលមុខសមត្ថកិច្ច ហើយបានដុតផ្ទះម្តាយក្មេកត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លូនចាត់ការតាមច្បាប់។

នៅថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ។
ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×