Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនឪពុកបង្កើត ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកូនស្រី

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១:២០ នាទី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ដោយទទួលពាក្យបណ្ដឹងពីឈ្មោះ ធុច ថាវរ: ភេទប្រុស (ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ស. ភ ភេទស្រី អាយុ១៤ឆ្នាំ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ យង់ ថន ភេទប្រុស អាយុ ៣៨ឆ្នាំ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ ) ស្ថិតនៅភូមិ សាយ៉ាវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី បន្តនីតិវិធី ។

ជាទឹកចិត្តភ្ជាប់ជាមួយសេចក្តីអាណិតអាសូរ ជាខ្លាំងដល់ក្មេងស្រីជនរងគ្រោះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ១.០០០.០០០រៀល ដល់ក្មួយស្រីជាជនរងគ្រោះផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×