Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ កំណត់មិនឱ្យមានចៅក្រមលើសពី ៣០រូប នៅតុលាការកំពូល

ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ កំណត់ចំនួនចៅក្រមទាំងអស់នៃតុលាការកំពូល មិនឱ្យលើសពី ៣០រូប ដោយរាប់បញ្ចូលទាំងប្រធាន និងអនុប្រធាននៃតុលាការកំពូលផង។

ព្រះរាជក្រឹត្យស្តីពី ការកំណត់ចំនួនចៅក្រមតុលាការកំពូល
បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រាស់បង្គាប់៖

មាត្រា១ : កំណត់ចំនួនចៅក្រមទាំងអស់នៃតុលាការកំពូល មិនឱ្យលើស ៣០ (សាមសិប) រូប ដោយ រួមទាំងអនុប្រធាន និងប្រធានតុលាការកំពូលផង។

មាត្រា២ : ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×