Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ គ្រឿងចក្រកំពុងធ្វើជាសកម្មភាពឈូសឆាយគឺជាការអនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ របស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖គ្រឿងចក្រកំពុងធ្វើជាសកម្មភាពឈូសឆាយគឺជាការអនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោម ការជួយឧបត្តម្ភពីរាជរដ្ឋាភិបាល ដើម្បីរំដោះការជន់លិច នៅតំបន់បឹងត្របែក ពិសេសតាមប្រឡាយ ១០៥ ចាប់ពីក្រោយវិទ្យាល័យយុគន្ធរ ដល់បឹង ត្របែកដែលធ្វើបានរយៈពេល ៤ខែ សម្រេចបានលទ្ធផល ៦០%ហើយ ។ នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩មករា២០២៥។

លោកស្រីបន្តថា៖ប្រឡាយបឹងត្របែក បច្ចុប្បន្នមានទទឹងមធ្យម ៦ម៉ែត្រដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។
លោកស្រីអ្ននាំពាក្យបញ្ជាក់ទៀតថា៖ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រជម្រៅ ៣ម៉ែត្រឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

លោកស្រីបន្តទៀតថា៖ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យរូបនេះបានរំលឹកផងណែនាំផងដល់អ្នកចូលចិត្តឃើញរូបភាពមិនដឹងខ្លឹមសារច្បាស់លាស់ហើយផុស ដោយ មិនបាន សួរនាំឬឆែករកប្រភពច្បាស់លាស់ បានបង្កឱ្យមានការភ័ន្តច្រឡំដល់មហាជន ។ បើគ្រាន់តែចង់បានល្បីផេកវាអាចធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នកំពុង អនុវត្តគម្រោង និងអ្នកទទួលផលគឺប្រជាពលរដ្ឋនៅតំបន់ នោះ។ ផេកដែលបង្កើតបញ្ហានេះឡើងអាចប្រឈមនឹងផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×