ខេត្តបាត់ដំបង៖អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅចំណុចបុរីកីឡាឯកភ្នំ ស្ថិតនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនបានជនសង្ស័យចំនួន ១១នាក់ ស្រីចំនួន ០២នាក់ និងដកហូតបានគ្រឿងញៀន សរុប ចំនួន ២០០គីឡូក្រាម និង ២៥៧.៧៦ក្រាម ក្នុងនោះរួមមាន ប្រភេទមេតំហ្វេតាមីន ចំនួន ៣០គីឡូក្រាម និង ៩៤៦,៦៤ក្រាម ប្រភេទកេតាមីន ចំនួន ៩៩គីឡូក្រាម និង ៩៤៥,៥២ក្រាម ប្រភេទហេរ៉ូអ៊ុន ចំនួន ៦៩គីឡូក្រាម និង ៣៦៥,៦ក្រាម។
ក្រោយពីបានសាកសួរចម្លើយជនសង្ស័យ ពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿង ព្រមទាំង វត្ថុតាងដែលដកហូតបាន តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំងអស់ខាងលើ និងបក្ខពួក ដែលជា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌដែលត្រូវបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៧ ចំណុចទី៣ ចំណុចទី៤ និងមាត្រា ៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទៅចៅក្រមស៊ើបសួរដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់យ៉ាងតឹងរឹងបំផុត ។
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនខាងលើនេះ អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ឆ្នាំ ទៅ ៣០ឆ្នាំ ឬអស់មួយជីវិត។
សូមរំលឹកថា កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅថ្ងៃទី២៥មករា២០២៥នេះ បានបង្ហាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនមានទាំងអាវុធ ១១នាក់ជាមួយនិងគ្រឿងញៀនជាង២១៣គីឡូក្រាមដែលបានបង្រ្កាបបាននៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពី២២មករា២០២៥។
ការបង្រ្កាបនេះធ្វើឡើងពីរលើកដោយដំបូងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ៈ
១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ដកហូតវត្ថុតាង:
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ០២ កញ្ចប់ ទម្ងន់ ១០,៦៨ក្រាម។
ក្រោយពេលសួរចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ
ខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀត
១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ
២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ)
៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)
៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ
ក្រុងបាត់ដំបង
៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ)
យើងបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ដូចខាងក្រោម៖
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម
-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម
-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់
-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )
-រថយន្ត ចំនួន ០២ គ្រឿង
.ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ ស និងរថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ ស
និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី












