Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាផ្សព្វផ្សាយស្តីពីជំងឺរបេង និងអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤

ភ្នំពេញ ៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីប្រកាសនយោបាយក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង (UNHLM-TB) និងរបាយការណ៍ស្តីពីអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤ នៅសណ្ឋាគារអេនីកផាលេសភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥។

អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងមកពីរដ្ឋសភាជាតិ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល អង្គការមួយចំនួន និងតាមប្រព័ន្ធអនឡាញសរុប៥២នាក់។

អង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតលើគោលបំណងសំខាន់ៗចំនួន០៣គឺ៖
១.ចែករំលែកនូវចំណុចគន្លឹះនៃសេចក្តីប្រកាសនយោបាយ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ អ្នករៀបចំគោលនយបាយ កម្មវិធីជាតិកំចាត់រោគរបេង ស្ថាប័នជំនួយបច្ចេកទេស អង្គការ សង្គមស៊ីវិល និងបណ្តាញសហគមន៍រងផលប៉ះពាល់ដោយសារជំងឺរបេង។
២.ជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនការប្តេជ្ញាចិត្ត និងគោលដៅផ្សេងៗដែលមានចែងក្នុងសេចក្តី ប្រកាសនយោបាយក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង នៅក្រោយឆ្នាំ២០២៣។
៣.ផ្សព្វផ្សាយរបាយការណ៍អំពីអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤ ដើម្បីបង្កើនការយល់ដឹងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺរបេង ស្របតាមគោលការណ៍អភិបាលកិច្ចទាំង២០ចំណុច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×