Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបករណីរឹតកប្លន់យករថយន្ដTOYOTA PRUIS នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបករណីរឹតកប្លន់យករថយន្ដនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌកំបូល រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១ៈ៥៥នាទី នៅចំណុចភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែភ្លើងរិតក និងវាយជនរងគ្រោះឈ្មោះ មាស មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់តាក់ស៊ី ដើម្បីប្លន់យករថយន្ត០១គ្រឿងម៉ាក TOYOTA PRUIS ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1033 បានសម្រេច រួចយកទៅផ្លុងចោរនៅក្បែរទីតាំងកើតហេតុ (ដោយសារគ្មានសោរ) ហើយរត់គេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញ នៃ ស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង អធិការដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

លុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣ៈ១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យខាងលើមានឈ្មោះ ស៊ុយ ដុល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×