ភ្នំពេញ ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជា។ តបតាមការអញ្ជើញរបស់សម្ដេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Mr. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















