Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប

ភ្នំពេញ ៖ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។

ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។ ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័ត៌មានជាសាធារណៈ មិនអាចបានទេ។
កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និង​ មន្ដ្រី២នាក់ផ្សេងទៀត​ ទៅសួរនាំ សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន​ ។ មន្ត្រី​អាវុធហត្ថដែលត្រូវបានឃាត់ខ្លួន​មានឈ្មោះ​ លោកវរៈសេនីយ៍ឯក​ ង៉ែត ចាន់ធី មេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ, លោក លុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×