Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តត្បូងឃ្មុំដង្ហែក្បួនក្រុមកីឡាបាល់ទាត់និងដង្ហែពានរង្វាន់សម្តេចតេជោហ៊ុន សែន ថ្នាក់ខេត្តលើកទី១៨

ខេត្តត្បូងឃ្មុំ: ពិតជាកិត្តិយសណាស់ក្នុងការដណ្ដើមយកជើងឯកក្រុមកីឡាបាល់ទាត់ ដើម្បីអបអរក្នុងការទទួលបានជ័យលាភីជើងឯក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងដឹកនាំប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់និងដង្ហែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ២០២៤-២០២៥។ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។

ឯកឧត្តម ប៉ែន កុសល្យ បានធ្វើការការកោតសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់ប្រចាំខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះ ដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេង សម្រាប់ខេត្តត្បូងឃ្មុំនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ដើម្បីទទួលបានពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី១៨ ឆ្នាំ២០២៤ ថ្នាក់ខេត្តនេះ គឺខេត្តត្បូងឃ្មុំទទួលបានជ័យជម្នះ លើខេត្តកំពង់ចាមក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយទទួលលទ្ធផលបេណាំទី៣-២ ដែលការប្រកួតនេះប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានសំណូមពរដល់ក្រុមកីឡាករ ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀត ដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

សូមជម្រាបថា: ពិធីនេះបានប្រារព្ធ និងដង្ហែចេញដំណើរពីសាលាក្រុងសួង ឆ្លងកាត់តាមបណ្តាក្រុង-ស្រុក ឆ្ពោះទៅកាន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងពិសាអាហារសាមគ្គី ជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ជាមួយនោះការប្រកួតឈ្នះចាញ់គឺជាការធម្មតាដើម្បីបង្ហាញនៅចំណងសាមគ្គីភាពគ្នាទៅវិញទៅមកហើយកីឡានាំមកនូវសុខភាពល្អទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×