Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ណែម សេត អធិការនគរបាលស្រុកជលគិរី ទើបឡើងកាន់តំណែងថ្មី បានបញ្ចប់ជីវិតដោយ…

ខេត្តកំពង់ឆ្នាំង ៖ លោកអធិការនគរបាល ស្រុកជល់គីរី ដែលទើបតែឡើង កាន់តំណែង ថ្មីៗ បានសម្រេចចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិតដោយ ចង ក សម្លាប់ខ្លួន។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រភពនៅទីនោះបានអោយដឹងថា ៖ លោកអធិការនគរបាលស្រុកជលគិរី ដែលបានសម្រេចចិត្តធ្វើអត្តឃាតនោះ មានឈ្មោះ ណែម សេត អាយុ៥៤ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុ។

បើតាមការរៀបរាប់ ពីសាច់ញាតិ បានអោយដឹងថា លោក ណែម សេត មិនដែលមានបញ្ហាអ្វីនោះទេ ហើយក៏គ្មានជំងឺប្រចាំកាយអ្វីដែរ គឺអាចប្រហែលជាមាន វិបត្តិអ្វីមួយហើយ ដែលលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារនោះទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×