Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តព្រះវិហារ ឃុំខ្លួនក្រុមក្មេងទំនើង៤នាក់ ពីបទលាក់អាវុធខុសច្បាប់សម្រាប់ប្រហារ

ព្រះវិហារ៖ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ក្រុមក្មេងទំនើងចំនួន៤នាក់ ពីបទសន្និធិអាវុធសម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាតិ ពីអាជ្ញាធរសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

យោងដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ គឺបានសម្រេចចោទប្រកាន់ក្មេងទំនើងទាំង៤នាក់ ក្នុងនោះមានម្នាក់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដែលមានចែង ឱ្យផ្តន្ទាទោសតាមមាត្រា៤៨៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤២ កថាខណ្ឌ១ កថាខណ្ឌ២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ដោយឡែកក្មេងទំនើង៣នាក់ទៀត ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្តាទោសតាមមាត្រ៤២ កថាខណ្ឌ១ កថាខណ្ឌ២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន ១)ឈ្មោះ រួន ដាវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមុនពេលចាប់ ឃាត់ខ្លួនស្ថិតនៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ។ ២)ឈ្មោះ លន់ ឆៃលាង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅមុន ពេលចាប់ឃាត់ខ្លួនស្ថិតនៅភូមិទម្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។៣) ឈ្មោះ មូល សុវណ្ណា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅមុនពេល ចាប់ឃាត់ខ្លួនស្ថិតនៅភូមិស្កែន ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ។ ៤) ឈ្មោះ សោម សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅមុនពេល ចាប់ឃាត់ខ្លួនស្ថិតនៅភូមិថ្លែន ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ។

ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត កម្លាំងនគរបាលខេត្តព្រះវិហារ បានបើកប្រតិបត្តិការឈានដល់ការឃាត់ក្រុមក្មេងទំនើងចំនួន៤នាក់ នៅស្រុករវៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា កម្លាំងនគរបាលស្រុករវៀង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលបានចាប់ក្មេងទំនើង៤នាក់ ក្រោយធ្វើសកម្មភាពជិះម៉ូតូកែច្នៃបំពងសម្លេងឮខ្លាំង និងប្រើប្រាស់ដាវ ស្ថិតក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៕រក្សាសិទ្ធដោយ៖សុទ្ធលី

×