Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតរុស្ស៊ី បានយល់ស្របគ្នា លើសារៈសំខាន់នៃការរក្សាការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ឱ្យបានទៀងទាត់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ដោយក្នុងអំឡុងពេលជំនួបនេះ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានយល់ស្របគ្នាលើសារៈសំខាន់នៃការរក្សាការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ឱ្យបានទៀងទាត់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់ ដូចជាលើវិស័យអប់រំ វប្បធម៌ សុខាភិបាល ក៏ដូចជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូតរិះរកកាលានុវត្ត ភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ការពិភាក្សាក៏បានផ្តោត លើលទ្ធភាពក្នុងការកោះប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) និងកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ក្រសួងការបរទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាពី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×