Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូត ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលត្រូវបានពង្រីក និងបានឯកភាពធ្វើការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ។

នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរបានចែករំលែកទស្សនៈដូចគ្នាថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រីក និងបានឯកភាពធ្វើការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងលើកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរទន្ទឹងរង់ចាំការរៀបចំសកម្មភាពរួមគ្នា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រទាំងពីរនៅឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×