Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងរបស់អាមេរិកចំនួន០១គ្រឿង ឈ្មោះUSS SAVANNAH ចូលចតនៅកំពង់ផែរបស់កម្ពុជា

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ចំនួន០១គ្រឿង ឈ្មោះUSS SAVANNAH (LCS-28)ដឹកនាំដោយវរនាវីទោ Daniel A.sledz មេបញ្ជាការនាវា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-អាមេរិក)។

យោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងកងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក ដែលចូលមកកម្ពុជានាពេលនេះ មានឈ្មោះ USS SAVANNAH (LCS 28)។
-លក្ខណៈ បច្ចេកទេស នាវា USS SAVANNAH (LCS-28)
-បណ្តោយ ១២៧,៤ m
-ទទឹង ៣១,៦ m
-ជម្រៅទឹក ៦,១m
-ល្បឿន knots (៧៤ km/h; ៤៦ mph)
-ប្រសិទ្ធភាព ប្រតិបត្តិការ ៤,៣០០ nautical miles (៨,០០០km; ៤,៩០០ mi)
-ទម្ងន់ ផ្ទុក ៣,២៥០ tonnes
-ចំនួនរួម ១០៣រូប នាយទាហាន ១៥រូប នាវិក ១៥រូប (ស៊ីវិល ៥រូប)
-មេបញ្ជាការនាវា វរនាវីទោ Daniel A.sledz

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិ បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ការចូល​សំចត​នាវា​ចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន​២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។

ក្នុងផែនការសកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។

ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរ ឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×