Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីវៀតណាម

ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម បានពិភាក្សាអំពីការពង្រឹងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាម។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណ ឯកឧត្តម ប៊ូយ ថាញ់សឺន ដែលបានសម្តែងការ អបអរសាទរចំពោះឯកឧត្តម ដែលទទួលបានការតែងតាំងឡើងវិញ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីរវាងប្រជាជាតិទាំងពីរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីររួមមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង នៅវៀតណាម កាលពីខែវិច្ឆិកា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម អតីតប្រធានរដ្ឋវៀតណាម នៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៤ ដែលបាន ពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អកម្ពុជា-វៀតណាម បន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ទាំងពីរ ក៏បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់នានា នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការ នានា រួមមានកិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ ជាទៀងទាត់រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×