រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤ក្រសួងអប់រំ យុវជននិងកីឡា បានចេញ សេចក្តីប្រកាសព័ត៌មាន បដិសេធនិងច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានក្លែងក្លាយដែលថាក្រសួងបញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាផ្លូវការ។
ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




