Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនក្រុមការងារជំនាញបច្ចេកទេសតាមផ្នែកនីមួយៗ ស្តីពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យនិងរៀបចំមណ្ឌលប្រឡង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនក្រុមការងារជំនាញបច្ចេកទេសតាមផ្នែកនីមួយៗ ស្តីពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។

កិច្ចប្រជុំបានជំរុញឲ្យក្រុមការងារបច្ចេកទេសត្រូវបំពេញការងាររបស់ខ្លួនឲ្យបានម៉ឹងម៉ាត់ច្បាស់លាស់ ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ជាពិសេសឲ្យស្របតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា: កាលបរិច្ឆេទការផ្តល់ពាក្យប្រឡងគឺចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងការទទួលពាក្យប្រឡងចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×