Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី៧ ដែលគណៈកម្មការជំរឿនបានធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានចូលរួមសហការអនុវត្ត និង បង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី៧ ដែលគណៈកម្មការជំរឿនបានធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០ និងទី២១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ កម្ពុជាសម្រេចបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងជាក់ស្តែងអគារទីស្នាក់ការកណ្តាលថ្មីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការពេលនេះ គឺតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា​ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយសម្លឹងឆ្ពោះទៅសម្រេច “ចក្ខុវិស័យឆ្នាំ២០៥០”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×