Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលាឈប់ពី ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលាឈប់ពី “ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)” ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះតទៅ!។

ឯកឧត្តមអភិសន្តិបណ្ឌិតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤បានចេញលិខិតជម្រាបជូនលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក្នុងកម្មវត្ថុ ៖ ស្តីពីការលាឈប់ពីមុខតំណែងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា “តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកបណ្ឌិត ឱ្យបានជ្រាបថា ដោយបច្ចុប្បន្នរូបខ្ញុំ មានភារកិច្ចមមាញឹកច្រើនត្រូវបំពេញជាចាំបាច់ ពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីជាប្រធាន កិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។ ក្នុងន័យនេះ ខ្ញុំសូមលាឈប់ពីមុខតំណែងជាប្រធានកិត្តិយស នៃសមាគម ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×