ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៥០នាទី នៅចំណុចភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគំរាមទារប្រាក់។
ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន៖១៖ ឈ្មោះ សំ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ ២៖ ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ៣៖ ឈ្មោះ ហ៊ុន សុភ័ក្ដ្រត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។ ៤៖ ឈ្មោះ សុឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្នជនសង្ស័យខាងលើនាយកដ្ឋាន បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេីម្បីចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖ សុទ្ធលី










