Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធនាគារ៖ ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ ត្រូវបានផ្ទេរទៅទទួលការអប់រំ និងបណ្តុះបណ្តាលជំនាញកសិកម្ម និងសំណង់ នៅខេត្តជាប់ព្រំដែន

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។

បើតាមសេចក្ដីប្រកាសព័ត៍មាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា៖ អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស សរុបចំនួន ៧៩០នាក់ ពី បណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម ៖
១.មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន ៦៥១នាក់ ២.ពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈ ការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បី បុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។ កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជា ការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជាការចាក់គម្រប លេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យជាតិ។
កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រី
ជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×