Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee ដាក់ពន្ធនាគារ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ចេញសែកស្អុយ

ភ្នំពេញ ៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។

សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ច បានបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×