Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំធ្វើពិធីក្រុងពាលី ដើម្បីឲយទទួលបានជោគជ័យក្នុងកម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ


ភ្នំពេញ៖នារសៀលថ្ងៃសៅរ៌ទីកើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ឧសភា២០២៦នេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំធ្វើពិធីក្រុងពាលីបែបសាសនាតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភ័ក្ដីសាយ ឈុំ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងខាងអាជ្ញាធរដែនដីរាជធានីភ្នំពេញមានឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មានវត្តមានក្នុងឱកាសនោះដែរមានឯកឧត្ដមយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដមជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងឯកឧត្ដម លោកជំទាវគណៈអភិបាលរាជធានីភ្នំពេញលោកនាយក នាយករងរដ្ឋបាលរាជធានីភ្នំពេញលោក លោកស្រី អភិបាលខណ្ឌទាំង១៤។
ពិធីក្រុងពាលីខាងលើតាមបែបសាសនាធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ឱ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យក្នុងកម្មវិធីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នាមជ្ឈមណ្ឌលកោះពេជ្រក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×