Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ជាម្ចាស់​ក្រុមហ៊ុន CamShip Expressករណី​ស្តុក​ទុក និង​លក់​ចែកចាយ​អាវុធ​ជំ​ពាម​កែ​ច្នៃ​បាញ់​គ្រាប់​ដែក

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ សីហា ២០២៤នេះ បាន​ចេញ​ដីកា​បង្គា​បើ​ឲ្យ​ឃុំខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ Do Hoang Viet ជា​ម្ចាស់​ក្រុមហ៊ុន CamShip Express ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើសធ្វើ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេង​ៗ(​អាវុធ​ជំ​ពាម​កែ​ច្នៃ​បាញ់​គ្រាប់​ដែក​) ។

សូម​បញ្ជាក់​ថា៖ ដោយ​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៤ ក្រុមការងារ Hotline Scam 24/7 របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​ការ​ស្រាវជ្រាវ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ D-Store ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​លក់​អាវុធ​ជំ​ពាម កែ​ច្នៃ បាញ់​គ្រាប់​ដែក តាម​បណ្តាញ​សង្គម និង​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​រក្សា​ទុក និង​ចែកចាយ​អាវុធ​កែ​ច្នៃ ប្រភេទ​នេះ នៅ​ទីតាំង​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​១១ ផ្លូវ​៣១BT សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម ដើម្បី​យក​មក​សាកសួរ​នៅ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ក្រោម​ការ​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រង និង​ជា​ប្រធាន​ក្រុមការងារ Hotline Scam 24/7 ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ក៏​មាន​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ ដោយមានការចូលរួមពី លោក សុខ ពេញ​វុ​ធ អភិបាលរង នៃ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក សេង គន្ធ អភិបាល នៃ​អភិបាល​ខណ្ឌមានជ័យផងដែរ ។

សមត្ថកិច្ច​ជំនាញ បាន​រក​ឃើញ និង​ដកហូត​សម្ភារៈ ជា​គ្រឿង​បង្គុំ​អាវុធ​កែ​ច្នៃ មួយ​ចំនួន រួម​មាន ៖ កាំភ្លើង (​អាវុធ​ជំ​ពាម​កែ​ច្នៃ​បាញ់​គ្រាប់​ដែក​), ខ្សែ​កៅស៊ូ​, ឧបករណ៍​គ្រឿង​បង្គុំ និង​គ្រាប់​លោហៈ​ដែក មួយ​ចំនួន​ធំ ។

ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា៖ ពិតជា​បាន​ប្រព្រឹត្ត​ប្រាកដ​មែន បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដល់​ប្រជាពលរដ្ឋ​បញ្ឈប់ នូវ​ការ​ផ្សព្វផ្សាយ និង​ធ្វើ​អាជីវកម្ម​ទិញ​-​លក់ អាវុធ​កែ​ច្នៃ​ផ្សេង​ៗ​តាម​បណ្តាញ​សង្គម​គ្រប់​ប្រភេទ ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម និង​អាយុជីវិត​មនុស្ស ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ក្រើនរំលឹក និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទិញ​អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទ សូម​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ជៀសវាង​សមត្ថកិច្ច​ចុះ​ធ្វើការ​រឹប​អូ​ប និង​ឃាត់ខ្លួន​ដោយកសាង​តាម​នីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×