Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កែវ រតនៈ៖ ចេករបស់ខេត្តកំពង់ចាមត្រូវបាននាំចេញទៅប្រទេសជប៉ុននិងចិន

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា ចេករបស់ខេត្តកំពង់ចាមត្រូវបាននាំចេញទៅប្រទេសជប៉ុននិងចិនដោយមានការពេញនិយមជាខ្លាំង។

នៅទីនេះក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនអ្នកស្រុកយ៉ាងច្រើន។

រាជរដ្ឋាភិបាលគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោង។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀតៗជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×