ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ រដ្ឋលេខាធិការ ខៀវ សុផានី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសគណនេយ្យក្រៅប្រទេស» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ របស់ក្រសួង សម្រាប់គណនេយ្យករចំនួន២១រូប ដែលត្រូវបានតែងតាំងឱ្យទៅបំពេញភារកិច្ចនៅតាមស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់គណនេយ្យករក្នុងការគាំទ្រដំណើរការជាប្រចាំរបស់ស្ថានតំណាងកម្ពុជានៅបរទេស។
លោកជំទាវ បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់បំពេញភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ និងចូលរួមសហការជិតស្និទ្ធជាមួយសហការី ដើម្បីជម្រុញលើកកម្ពស់ផលប្រយោជន៍ជាតិ។ រក្សាសិទ្ធដោយ ៖ សុទ្ធលី





