Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម០៧នាក់ និងសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១២២២ក្រាមនៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោកឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងផ្ទះសំណាក់ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លទ្ធផលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៧នាក់ ស្រី០១នាក់ និងចាប់យកសម្ភារ:វត្ថុតាងរួមមាន: – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៨២,៥១ក្រាម -ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៩៤,៤៤ក្រាម – ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់៣៤៥,០៧ក្រាម សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១២២២,០២ក្រាម(១គីឡូ២២២,០២ក្រាម) – អាយផេទ ០១ គ្រឿង

  • ជញ្ជីងថ្លឹងថ្នាំញៀន ០៥ គ្រឿង – ទូរសព្ទ័ដៃ ១៤ គ្រឿង – ម៉ូតូ ០៥ គ្រឿង – លិខិតឆ្លងដែន ០៦ ក្បាល ព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
    បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×