Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) ឈ្វេងយល់ ពិនិត្យលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Wayne C. Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនាព្រឹកនេះ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានលើកយកមកជជែកពិភាក្សា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ ភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×