រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត២គ្រឿងបុកគ្នា រហូតឈានដល់ការបាញ់ប្រហារគ្នា បណ្តាលឲ្យមានមនុស្សចំនួន ០២នាក់ បានរងរបួស។ ករណីនេះ កើតឡើងនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្ត Mercedes ស្លាកលេខ ភ្នំពេញ 2BF-8168 រងការបាញ់ប្រហារជាច្រើនគ្រាប់ និងរថយន្តមួយគ្រឿងទៀតម៉ាក Ford ស្លាកលេខ ភ្នំពេញ2BV-5779 ។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី















