រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារីបានទទួលពានរង្វាន់ «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព-2024 ASEAN Care Economy Recognition Award» ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុង កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានត្រូវបាន រៀបចំឡើងចំនួន២លើករួចមកហើយ ដោយលើកទី១ត្រូវបានរៀបចំដោយប្រទេសវៀតណាមកាលពីឆ្នាំ២០២០ និងលើកទី២ត្រូវបានរៀបចំដោយប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏បានអនុម័តផងដែរ លើសេចក្តីថ្លែង ការណ៍អាស៊ានស្តីពី ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ ស្ត្រីនៅក្នុងអាស៊ាន។
ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣នេះ ប្រទេសឡាវ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនក្រសួង ស្ថាប័ន សាធារណៈរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដែលបានផ្តួចផ្តើម គាំទ្រនឹងជំរុញការអនុវត្តសេដ្ឋកិច្ចដែល គិតគូរពីសុខុមាលភាព (CARE Eoonny) ហើយក្រសួងកិច្ចការនារីត្រូវបានជ្រើសរើសជាបេក្ខភាព ក្នុងការទទួលនូវពាន រង្វាន់នេះ តំណាងឱ្យប្រទេសកម្ពុជា ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្ត្រី ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យ វែងឆ្ងាយ របស់សម្តេចមហាបបរធិបតី ហ៊ុន ម៉ារីណត នាយករដ្ឋមន្ត្រី ក្រសួងកិច្ចការនារីបានផ្ដួចផ្តើម និងដឹក សម្របសម្រួល កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ទាំងក្នុងប្រទេស និងនៅថ្នាក់តំបន់ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងបង្កើតបរិស្ថានអំណោយផល ព្រមទាំងជំរុញកិច្ច សហការ និងកៀរគរធនធានពីគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រ និងវិនិយោគលើសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ដែលជាកិច្ចការដ៏ចម្បង ដែលនឹងរួមចំណែកទ្រទ្រង់ផ្នែកសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបញ្ចប់នូវក្របខណ្ឌផែនការសកម្មភាពជាតិ ស្ដីពី សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារថែទាំដែលផ្តោតលើសសរស្ដម្ភសំខាន់ៗចំនួន៤គឺ ៖ ១). ហេដ្ឋារចនា សម្ព័ន្ធ ផ្នែកថែទាំសុខុមាលភាព (Care Infrastructure) ២). វិធានការគាំពារ និងគាំពារសង្គមដែលពាក់ព័ន្ធនិងការ ថែទាំ (Care-related social prolection) ៣). សេវាផ្នែកថែទាំ (Care Services) និង ៤). គោលនយោបាយការងារពាក់ gio (Employment-related to care policies)”
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលនៅតែបន្តចាត់ទុកការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីជាកិច្ចការអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបន្តវិនិយោគដើម្បីបង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព កិច្ចគាំពារសង្គម និង ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ។ល។ ដើម្បីទាញយកប្រយោជន៍ពីភាគលាភយេនឌ័រ ព្រម ទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ដើម្បីទទួលបានសិទ្ធិពេញលេញ កាត់បន្ថយភាពងាយរងគ្រោះ និង លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






