Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ទាញចំណាប់អារម្មណ៍អាជ្ញាធរ និងកងកម្លាំង កុំមើលស្រាលផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់!…

ខេត្តព្រៃវែង៖ ក្នុងពិធីសំណេះសំណាលនិងផ្ដល់អំណោយលើកទឹកចិត្ត ដល់កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានទាញចំណាប់អារម្មណ៍អាជ្ញាធរ និងកងកម្លាំងមូលដ្ឋានទាំងអស់ កុំមានទស្សនៈមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ ខែសីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួនដែលទៅដើរនិយាយថារាជរដ្ឋាភិបាលហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេសនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ព្រឹត្តិការណ៍១៨សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជននិងអ្នកមាននិន្នាការមិនពេញរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូចត្រូវសមត្ថកិច្ចចាប់ខ្លួននិងរកឃើញភស្តុតាង ដូចជាអាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណអាជ្ញាធរ និងកងកម្លាំងនៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខបានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យ ការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានឧបត្ថម្ភអង្ករចំនួន១០តោន មីចំនួន៥០កេសធំ ត្រីខកំប៉ុងចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន៥០០កេស និងអាវភ្លៀង ចំនួន៣០០អាវផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×