Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់គម្រោងដេញថ្លៃទាំង១១ឃុំក្នុងស្រុកកងមាស បែរជាមានការដេញចុះខ្លាំងធ្វើឲ្យរដ្ឋចំណេញថវិកាជាង២០០ លានរៀល

ខេត្តកំពង់ចាម: ផ្លូវបេតុងនៅឃុំខ្ចៅនិងឃុំព្រែកកុយ ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកកងមាស ដោយធ្វើឡើងនាព្រឹកថ្ងៃទី២៦សីហា ឆ្នាំ២០២៤។ចំពោះដំណើរការដេញថ្លៃគេសង្កេតឃើញមានសណ្ដាប់ធ្នាប់ល្អ មិនមានការចាប់ទាញដៃទាញជើងនោះទេ។ ហើយលទ្ធផលនៃការដេញថ្លៃផ្លូវទាំងពីរឃុំនេះធ្វើឲ្យរដ្ឋចំណេញថវិការហូតដល់ជាង២៣៤ លានរៀល ដោយសារតែក្រុមហ៊ុនមានការដេញប្រកួតប្រជែងចុះខ្លាំងពេក។ ហើយលទ្ធកម្មឃុំទាំងពីរបានធ្វើការព្រមានដល់ក្រុមហ៊ុនដែលដេញថ្លៃបានបើធ្វើមិនត្រូវតាមស្តង់ដារបច្ចេកទេសនោះទេគឺមិនទទួលយក
។សូមបញ្ជាក់ថានេះជាការដេញថ្លៃលើកទី៧ ដែលជាថ្ងៃចុងក្រោយត្រូវបិទបញ្ចប់នៃការដេញថ្លៃទូទាំង១១ឃុំក្នុងស្រុកកងមាស។

លោកគង់ សៀងឡេង ប្រធានលទ្ធកម្មឃុំខ្ចៅ មានប្រសាសន៍ហើយដឹងថា: ផ្លូវបេតុងប្រវែង៥៨៣ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង២៥៦លានរៀល ស្ថិតនៅភូមិស្វ័យពាន់ទី១ឆ្ពោះទៅស្វាយពាន់ទី ២ ក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃមានចំនួន១០ ដោយដេញបានទៅលើក្រុមហ៊ុនម៉ូវ មួយហេង ក្នុងតម្លៃ៤៩ លានរៀល គឺដេញថ្លៃនេះមានការប្រកួតប្រជែងខ្លាំងដោយដេញចុះរហូតដល់ជាង៨០% តុក្កតានេះព្រួយបារម្ភពីគុណភាពផងដែរ។

ប្រធានលទ្ធកម្មឃុំខ្ចៅ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រុមហ៊ុនមួយហេង
ធ្លាប់មានបទពិសោធន៍ស្ថាបនាផ្លូវក្នុងឃុំខ្ចៅរយៈពេល២ទៅ៣ឆ្នាំមកហើយ។តែការដេញថ្លៃប្រកួតប្រជែងផ្លូវកន្លងទៅមិនមានការចុះច្រើនដូចបែបនេះទេ។ចំពោះតម្លៃដែលដាក់ឲ្យដេញថ្លៃក្នុងមួយម៉ែត្រការ៉េតម្លៃ២៣០០០រៀល ទោះបីជាមានការដេញចុះច្រើនបែបនេះក៏ដោយក្នុងនាមប្រធានលទ្ធកម្មឃុំខ្ចៅ គឺនៅចាត់ឱ្យក្រុមបច្ចេកទេស ចុះតាមដានមើលជាប់ជាប្រចាំ ដោយតម្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនមួយនេះស្ថាបនាផ្លូវតាមស្តង់ដារបច្ចេកទេស។

លោកហេង គី ប្រធានលទ្ធកម្មឃុំព្រែកកុយវិញ មានប្រសាសន៍ឲ្យដឹងដែរថា ចំពោះផ្លូវបេតុងប្រវែង៦០ម៉ែត្រ នៅភូមិមេសរ ឃុំព្រែកកុយ តម្លៃដាក់ឲ្យដេញថ្លៃជាង៥១លានរៀល ដោយមានក្រុមហ៊ុនចំនួន៧ បានចូលរួមប្រកួតប្រជែងដេញថ្លៃ លទ្ធផលបានទៅលើក្រុមហ៊ុនកេត ម៉េងឡាយ ក្នុងតម្លៃ១៧លានរៀល។ ហើយក្រុមហ៊ុននេះធ្លាប់មានបទពិសោធន៍ស្ថាបនាផ្លូវបេតុងនៅក្នុងឃុំបានជាហូរហែ ហើយការដេញថ្លៃលើកនេះគឺមានការដេញចុះរហូតដល់ជាង៦០% ជាមួយនោះអាជ្ញាធរក៏ព្រួយបារម្ភពីគុណភាពផ្លូវតែបើធ្វើមិនត្រូវតាមស្តង់ដារបច្ចេកទេសមិនទទួលយក។

សូមបញ្ជាក់ថា ចំពោះថវិកាដែលដេញថ្លៃធ្វើឲ្យរដ្ឋចំណេញថវិកាទាំងពីរឃុំប្រមាណជាង២៣៤លានរៀល គឺនឹងត្រូវរៀបចំដាក់ឲ្យដេញថ្លៃបន្តទៀត។ដើម្បីអភិវឌ្ឍឃុំធ្វើយ៉ាងណាមានផ្លូវបេតុងល្អសម្រាប់ពលរដ្ឋងាយស្រួលធ្វើដំណើរដឹកកសិផល។ ជាមួយនោះក្រសួងមហាផ្ទៃហ្នឹងចាត់ឱ្យមន្ត្រីរបស់ខ្លួន ចុះពិនិត្យមើលការស្ថាបនាផ្លូវនានា ដែលក្រុមហ៊ុនដេញថ្លៃបានគឺមិនមែនធ្វើឡើងតែសម្រាប់ខេត្តកំពង់ចាមតែមួយប៉ុណ្ណោះនោះទេ គឺអនុវត្តទូទាំងប្រទេសតែម្ដងក្នុងការរកភាពមិនប្រក្រតី ដើម្បីពង្រឹងធ្វើយ៉ាងណាការស្ថាបនាផ្លូវតាមស្តង់ដារបច្ចេកទេស៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×