Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះព្រះវិហារវត្ត​ផ្ចឹក​ជ្រុំ ដោយសារព្រះសង្ឃ​ដុត​ភ្លើងទៀន​វស្សា​ក្នុង​ព្រះ​វិហារ​ទើប​ឆេះ​រាលដាល​ដល់​ព្រះ​វិហារ​

ខេត្តតាកែវ ៖អគ្គិ​ភ័យ​ឆាបឆេះ​ក្នុងព្រះ​វិហារ​ នៅថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤នេះ នៅ​វេលា​ម៉ោង​២១​យប់ ស្តិតក្នុងវត្ត​ ផ្ចឹក​ជ្រុំ ស្ថិត​ក្នុងភូមិ​ចានទៀប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។
យោងតាមរបាយការណ៍ ​លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិកា​នគរបាល​ស្រុក​ត្រាំកក់​បានឱ្យ​ដឹង​ថា៖ ពិតជា​មាន​ភ្លើង​ឆេះ​ព្រះ​វិហារ​នៅ​ចំណុច​ខាងលើ​ពិតមែន​។

លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​ដំណឹង លោក​បាន​បញ្ជា​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ចុះ​សហការ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ រហូត​ដល់​ម៉ោង​១​រំលងអធ្រាត្រ​​​ទើប​ភ្លើង​រលត់​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៥​គ្រឿង ប្រើ​អស់​ទឹក​ចំនួន​០៨​ឡាន ។

ក្នុង​នោះ រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចំនួន​០២​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ចំនួន​០១​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ចំនួន​០១​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ចំនួន​០១​គ្រឿង ​ផងដែរ។

ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ​ដែរ សម្ភារ​ដែល​ខូចខាត​រួមមាន ៖ ១.ព្រះ​វិហារ​ឆេះ​ខូចខាត​អស់​៥០​ភាគរយ, ២.ទៀនវស្សា​ចំនួន​៣០​គូ, ៣.រូមនិង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត និងបណ្ដាល​ឱ្យ​រង​របួសស្រាល​មនុស្ស​ប្រុស​០២​នាក់​ផងដែរ។

ចំពោះ​មូលហេតុ​ភ្លើងអគ្គីនេះផងដែរសមត្ថកិច្ច​ស្រុក​ត្រាំកក់​បញ្ជាក់​ថា៖ បណ្ដាល​មក​ពី​ព្រះសង្ឃ​ដុត​ភ្លើងទៀន​វស្សា​ក្នុង​ព្រះ​វិហារ​មិន​ពន្លត់ ទើប​ឆេះ​រាលដាល​ដល់​ព្រះ​វិហារ​បែប​នេះ​តែ​ម្តង​ទៅ​ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×