Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេល១៨ឆ្នាំ មួយករណី​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់​ដោយជោគជ័យនៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក.) ចំនួន ៣ រូប រួមមាន លោក នាង សុវត្ថារ៉ា, លោក សូ សុខហុង និងលោក អេង សុគន្ធា បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃ​ ១ សំណុំរឿង។

សំណុំរឿងនេះពាក់ព័ន្ធនឹងទំនាស់ដីសហគមន៍ រវាងប្រជាពលរដ្ឋចំនួន​ ២០​ គ្រួសារ​ និងរដ្ឋបាលឃុំ​ស្ពឺ​ក​ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ វិវាទ​នេះបានកើតឡើងតាំងឆ្នាំ២០០៦ ហើយបានអូសបន្លាយអស់រយៈពេល ១៨ ឆ្នាំ ដោយភាគីវិវាទម្ខាង បានធ្វើការប្តឹងតវ៉ាទៅជាច្រើនស្ថាប័នរួចមកហើយ រហូតដល់ថ្ងៃទី៨​ ខែកក្កដា ឆ្នាំ២០២៤ នេះ​ ទើប​ភាគីវិវាទបានដាក់ពាក្យបណ្តឹងមក អ.ដ.ក.។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់​ និងដោះស្រាយបញ្ចប់វិវាទនេះ​ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា និងបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×