ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា សូមគោរពជូនដំណឹងដល់គោរមវន្តទាំងអស់ ដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវអនុក្រឹត្យ ស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមគោរពអញ្ជើញ គោរមវន្ត ដែលមិនទាន់បានចុះឈ្មោះចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយ សូមមេត្តារួសរាន់ទាក់ទងមក អគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ សាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះចូលជាសមាជិកចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






