Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១. របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

ដោយមើលឃើញពីសារៈសំខាន់នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ក្នុងការចូលរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាលើកទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ វេទិកាលើកទី១៩នេះ បានដាក់ចេញនូវវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗ ចំនួន ១១ចំណុច រួមមាន (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិង ការវិនិយោគ (២) ការសម្រាលបន្ទុកលើអនុលោមភាព (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ (៤) កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ (៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្តារនិងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ (៧) ការអភិវឌ្ឍវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ (៩) វិស័យរ៉ែនិងថាមពល (១០) វិស័យសំណង់និងអចលនទ្រព្យ និង (១១)បញ្ហាផ្សេងៗ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភារកិច្ចតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការទាំង ១១ចំណុចនេះ និងរាយការណ៍អំពីវឌ្ឍនភាពជូនរាជរដ្ឋាភិបាល ជារៀងរាល់៦ខែម្តង។ វិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ ដែលបានដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ទាំង ១១ចំណុចខាងលើ ត្រូវបានបំបែកជាវិធាន ការលម្អិតតូចៗ ចំនួន១៨៨ និងត្រូវបានបែងចែកជា ៣ប្រភេទ គឺ (១) សម្រេចបានពេញលេញ (ចក់ទូរត្រូវបាន អនុវត្ត និង (៣) មិនទាន់ត្រូវបានអនុវត្ត។ ជាលទ្ធផល វិធានការដែលសម្រេចបានពេញលេញ មានប្រមាណ(ស្មើនឹង ១០៨វិធានការ) វិធានការដែលកំពុងត្រូវបានអនុវត្តមានប្រមាណ ៤៣% (ស្មើនឹង ៨០វិធានការ) ភាគច្រើនជាវិធានការដែលមានលក្ខណៈជាចរន្ត តម្រូវឱ្យមានការអនុវត្តជាបន្តបន្ទាប់ និងវិធានការខ្លះទៀត គឺពុំទាន់ ដល់ពេលវេលាកំណត់ត្រូវអនុវត្ត។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមគំនិត ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបាន ចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ ដើម្បីបំពេញតួនាទីជាយន្តការយ៉ាងសំខាន់ ក្នុងការអនុញ្ញាត ឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ជូនរាជរដ្ឋាភិបាលពិនិត្យ ដោះស្រាយ និងអន្តរាគមន៍។

២. សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់

សេចក្តីព្រាងច្បាប់នេះ មាន ១៦ជំពូក និង១១៣មាត្រា ដែលកំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍការ សាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានា ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវសុខុមាលភាពសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។ បើទោះបីជាប្រទេសកម្ពុជា មានហេដ្ឋា រចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ស្រាប់ និងកំពុងសាងសង់ថ្មីជាច្រើននៅទូទាំងរាជធានី-ខេត្ត ក៏ដោយ បច្ចុប្បន្ន ប្រទេសកម្ពុជាពុំទាន់មានលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គ្រប់គ្រាន់នៅឡើយ។ ក្នុងន័យនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ ២០១៣ ដោយផ្អែកលើមូលដ្ឋានសិក្សាស្រាវជ្រាវ ពិគ្រោះនិងពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារជាអាទិ៍ ក្របខណ្ឌ កម្មវិធីនយោបាយ គោលនយោបាយជាតិនានា លិខិតូបករណ៍ សន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងឆ្នាំ២០០០ ដើម្បីជួយសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់បានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ សរុបចំនួន ១១៦លើក។

ប្រព័ន្ធទឹកកខ្វក់ រួមផ្សំឡើងនូវសមាសភាគជាអាទិ៍ ប្រព័ន្ធលូ ស្ថានីយបូម ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សំណង់សិល្បការ្យទឹកកខ្វក់ផ្សេងទៀត ដែលជាសមាសធាតុដ៏សំខាន់មួយនៃប្រព័ន្ធទីក្រុង ទីប្រជុំជន និងដើរ តួនាទីក្នុងការប្រមូលទឹកកខ្វក់ពីប្រភពផ្សេងៗ រួមទាំងជំនន់ទឹកភ្លៀងបញ្ជូនទៅធ្វើប្រព្រឹត្តកម្ម មុននឹងបង្ហូរចូលក្នុង តំបន់ទឹកសាធារណៈ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៤ ត្រង់មុំទី៤ ចំណុចទី៥ ដែលតម្រូវឱ្យមានការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹក កខ្វក់។ កម្ពុជាបានប្តេជ្ញាធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យសម្រេចបាន ៥០% នៅឆ្នាំ២០៣០ ស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។

៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការ ទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែល អាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់ អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ។

សេចក្តីព្រាងច្បាប់នេះ មាន១៦មាត្រា និងឧបសម្ព័ន្ធចំនួន២ បង្កើតឡើងក្នុងគោលបំណងធ្វើឱ្យមានឯក ភាវូបនីយកម្មលើបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាព បទដ្ឋានបច្ចេកទេស និងការការពារបរិស្ថានក្នុងវិស័យយានយន្ត ជាមួយបណ្តារដ្ឋភាគីដទៃ។ លើសពីនេះ ដោយសារអាស៊ានបានទទួលយកកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨ ជាមូលដ្ឋានស្តង់ដារួមលើបច្ចេកទេសយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់សម្រាប់ទីផ្សាររួមអាស៊ាន ដូចនេះ ព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ចចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ នេះ។ ក្នុងបណ្តាប្រទេសអាស៊ានដែលបានចូលជាសមាជិកកិច្ចព្រមព្រៀងនេះរួចហើយ រួមមាន ប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន និងប្រទេសវៀតណាម ខណៈប្រទេសសមាជិកមួយចំនួនទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ ឥណ្ឌូណេស៊ី កំពុងរៀបចំស្នើសុំចូលជាសមាជិក។ ដោយឡែក កម្ពុជាបាននិងកំពុងរៀបចំនីតិវិធី ដើម្បី ស្នើសុំចូលជាសមាជិកឱ្យបានត្រឹមឆ្នាំ២០២៥។

ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយជួយបង្កើត បរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និង គ្រឿងបន្លាស់ ជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារអន្តរជាតិដោយមិនមានរនាំងបច្ចេកទេស និងអ្នកប្រើប្រាស់នៃបណ្តាប្រទេសជារដ្ឋភាគីនឹងទទួលបានយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ តម្លៃ សមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨ បានក្លាយជាបទប្បញ្ញត្តិស្តង់ដាបច្ចេកទេសសកលចម្បងមួយក្នុងវិស័យឧស្សាហកម្មយានយន្ត ដើម្បី ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយធានាសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការ ការពារបរិស្ថាន៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×