សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជាបាននិងកំពុងបន្តដំណើរក្នុងគន្លងមួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្តែង កម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយថែមទាំងបានដំឡើងកម្រិតទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយជប៉ុន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយថៃ និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានឯកភាពជាមួយប្រទេសបារាំង ក្នុងការពង្រីកទំនាក់ទំនងបន្ថែមដើម្បីឈានទៅរកភាពជា «ដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ។
សម្តេចធិបតី និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃ ការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជាបាននិងកំពុងបន្តដំណើរក្នុងគន្លង មួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្តែង កម្ពុជារក្សាបាន នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយថែមទាំងបានដំឡើងកម្រិត ទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយជប៉ុន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយថៃ និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានឯកភាពជាមួយប្រទេសបារាំង ក្នុងការពង្រីកទំនាក់ទំនងបន្ថែមដើម្បីឈានទៅរកភាពជា «ដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ។
-សម្តេចធិបតី បញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ចវិញ រាជរដ្ឋាភិបាលសម្រេចបានកំណើន៥%ក្នុងឆ្នាំ២០២៣
ត្រូវបានព្យាករថានឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។ ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធនិង គមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់ រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី សង្កត់ធ្ងន់ថាសមិទ្ធផល ទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន។
-សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា យើងនៅមាន កិច្ចការជាច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
- នៅមុនបិទបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានរំលឹកជូនអង្គគណៈរដ្ឋមន្ត្រីអំពីសេចក្តីថ្លែងការណ៍ ពិសេសរបស់សម្តេច កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងដោះស្រាយចាំបាច់នានា ចំពោះវិស័យអាទិភាពមួយចំនួនក្នុងនោះមាន “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព» សំដៅផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ដើម្បីអភិវឌ្ឍនៅនឹង កន្លែង និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋនិងព្រៃឈើ។
- សម្តេចធិបតី បានផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅ ពីរគឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវ ក្រវាត់ព្រំដែន។
- សម្តេចធិបតី ក៏បានបង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះគឺទី១ ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) ក្នុងការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយ ឥតគិតថ្លៃ ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ និងទី២ គឺប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់ សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។
សម្តេចធិបតី ណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូន សិស្សនិស្សិត និងប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី












