ខេត្តបាត់ដំបង៖ ទីតាំងប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ដាក់ប្រាក់មួយកន្លែងស្ថិតនៅភូមិទួលម្ទេសឃុំធិបតីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចបង្រ្កាបខណ:ពួកគាត់កំពុងប្រព្រឹត្តិនាវេលាម៉ោង១៥និង២៦នាទីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញ ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិ ការដ្ឋាននគរបាល ស្រុកគាស់ក្រឡ ដឹកនាំបង្រ្កាបដោយឃាត់អ្នកប្រព្រឹត្តិចំនួន ០៣នាក់ក្នុងពេលដែលអ្នកផ្សេងទៀតរត់គេចខ្លួនពីសង្វៀនមានទៅបាត់ និងដកហូតបាន៖ -ម៉ូតូ ០៧គ្រឿង -មាន់ជល់ ០២ក្បាល -ជញ្ជីងថ្លឹងមាន់ចំនួន០១ -សង្វៀនកៅស៊ូចំនួន០១ -ភួយកំរាលចំនួន០១ -ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១ -ស្បែកជើងចំនួន០២គូ -ស៊ុមក្រុងមាន់ចំនួន០១ -កន្ត្រកយួរដៃចំនួន០១។
នៅពេលសាកសួរកាលពីម្សិលមិញនៅអធិការដ្ឋាន សមត្ថកិច្ចនគរបាលស្រុកពេលនេះសមត្ថកិច្ចបន្តនីតិវិធី ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី





